កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវប្រើប្រាស់ថវិការបស់ខ្លួនឲ្យមានប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ ឯកឧត្តមក៏បានណែនាំឲ្យក្រុមប្រឹក្សា ផ្តោតលើការប្រើប្រាស់ថវិកាសេវាសង្គមប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍជាមូលធនមនុស្សសម្រាប់អនាគត។




ជាមួយគ្នានេះ អភិបាលខេត្តបានជំរុញឲ្យពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គលក្នុងក្រុមប្រឹក្សា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ និងការផ្លាស់ប្តូរនៃសកលលោក ព្រមទាំងលើកកម្ពស់ស្មារតីសាមគ្គីជាតិ និងការជឿជាក់លើរាជរដ្ឋាភិបាល៕




អត្ថបទ÷អាចារ្យលាក់
