ភ្នំពេញ៖ នារីម្នាក់ខណៈកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានជនសង្ស័យជិះម៉ូតូកៀបមកពីក្រោយ ធ្វើសកម្មភាពឆក់ខ្សែរកពីនារីរងគ្រោះបានសម្រេចរួចជិះគេចខ្លួនបាត់ ចំណែកនារីរងគ្រោះដួលម៉ូតូនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខាងជើងស្តុបឬស្សីសាញ់ ផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

យោងតាមវីឌីអូ នារីរងគ្រោះជិះម៉ូតូស្កុបពី កំពុងធ្វើដំណើរលើដងវិថីផ្លូវ៥០ម៉ែត្រទិសដៅពីត្បូងទៅជើង ខណ:កំពុងជិះម៉ូតូមកដល់ចំណុតកើតហេតុក៏លេចមុខជនសង្ស័យជិះម៉ូតូ ពាក់ស្លាកលេខ 1WF 2991 មកពីក្រោយ និងមានម៉ូតូ២គ្រឿងទៀតអមពីក្រោយធ្វើសកម្មភាពឆក់ខ្សែរក ពីនារីរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។ ចំណែកនារីរងគ្រោះដួលម៉ូតូនៅកន្លែងកើតហេតុតែម្នាក់ឯង។

អត្ថបទ៖ សេង សាវី

Share.