ការប្រកួតពានរង្វាន់ សុីភីអីល ឃែរ ខាប់ CPL Cares Cup U-14 យុវជនអាយុក្រោម ១៤ឆ្នាំ ឆ្នាំ២០២៦ ត្រូវបានចាប់ពូលរួចរាល់ កាលពីថ្ងៃទី២៦ មីនា នឹងបានរកឃើញក្រុមដែលត្រូវប៉ះគ្នារួចរាល់។

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) រៀបចំការប្រកួតបាល់ទាត់ពានរង្វាន់CPL Cares Cup U-14 ឆ្នាំ២០២៦ នេះគឺជាលើកទី១ ការប្រកួតរយៈពេល ២ថ្ងៃ នឹងធ្វើឡើងនៅថ្ងៃសៅរ៍-អាទិត្យ ទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី។

ចំពោះវត្តមានក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០ក្រុមរួមមាន៖ ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, កងយោធពលខេមរភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោសែនជ័យ និងណាហ្គាវើលដ៍ ដោយក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករចាប់ពី ២១ ដល់ ៣៥នាក់ សម្រាប់កីឡាករមានឆ្នាំកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២។
កម្មវិធីប្រកួត ថ្ងៃសៅរ៍-អាទិត្យ ទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ៖

គួរបញ្ជាក់ថា តាមរយ:ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់មួយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បជួយឱ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុងចូលរួមការប្រកួតលីគកំពូលកម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ៕


