កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។




ការប្រឡងនេះ មានគោលបំណងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារ នៅតាមពន្ធនាគារខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣។



ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យបេក្ខជនទាំងអស់ ប្រកាន់ខ្ជាប់ស្មារតីប្រឡងយ៉ាងសុចរិត តាមគោលការណ៍ «ចេះ គឺ ជាប់» ហើយបានជូនពរឲ្យទទួលបានជោគជ័យ ដើម្បីមានឱកាសបម្រើជាតិ និងប្រជាជន។




យោងតាមរបាយការណ៍គណៈកម្មការប្រឡង បេក្ខជនសរុបមាន ៦៤០នាក់ ស្រី ៣០៩នាក់ ក្នុងនោះបានចូលរួមប្រឡង ៦៣០នាក់ ស្រី ៣០៣នាក់ ខណៈអវត្តមាន ១០នាក់ ស្រី ០៦នាក់។




អត្ថបទ÷អាចារ្យលាក់
