ក្រុមនារីភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯក នៃការប្រកួតពានរង្វាន់នារីមួយមុនបើករដូវកាលថ្មី ដែលមានឈ្មោះថា PPC Women Cup ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមនារីវិសាខា ក្នុងលទ្ធផល ៥-២ នៅវគ្គផ្សាច់ព្រ័ត្រ កាលពីថ្ងៃទី៧ មេសា ក្នុងកីឡដ្ឋានភ្នំពេញក្រោន។

ការប្រកួតពានរង្វាន់ PPC Women Cup ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលជាការប្រកួតពានរង្វាន់នារីមួយមុនបើករដូវកាលថ្មី មកដល់ ចាប់ផ្តើមពីថ្ងៃទី ០១ ដល់ ០៧ ខែមេសា ឆ្នាំ២០២៦ មាន ៤ក្រុមចូលរួម រួមមាន៖ ក្រុមនារីភ្នំពេញក្រោន, បឹងកេត, វិសាខា និង XO United FC ។
ការប្រកួតពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League ឆ្នាំ២០២៦-២៧ ក្រោងនឹងចាប់ផ្ដើមនាចុងខែមេសា ឆ្នាំ២០២៦នេះតទៅ។

គួរបញ្ជាក់ថា ក្រុមនារីភ្នំពេញក្រោន គឺជាម្ចាស់ជើងឯក នៃការប្រកួតពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League ឆ្នាំ២០២៥-២៦ នឹងជាលើកទី៣ របស់ពួកគេ ដោយលើកទី១ឆ្នាំ២០២១-២០២២ លើកទី២ ឆ្នាំ២០២៤-២០២៥៕

