ប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia ​រដូវកាលទី ១០ បាន​ឈាន​ដល់​ សប្ដាហ៍ទី២ហើយ នៅ​ថ្ងៃទី១០-១១ និង១២ មេសានេះ។

តារាងពិន្ទុ បណ្ដោះអាសន្ន សប្ដាហ៍ទី១៖

សមាសភាពក្រុម​ទាំង​ ១០ រួមមាន៖

  • ក្រុម​ចំនួន​ ៦ ដែលក្រុមខ្លាំងនៅក្នុង MPL រដូវកាលទី ៩ មាន៖ FU Gaming (ម្ចាស់ជើងឯក​ឆ្នាំចាស់), Galaxy Legends, PRO Esports, Team Max, See You Soon, Valhalla។
  • ក្រុមចំនួន ២ ដែលមកចូលរួមតាមរយៈការប្រកួតជម្រុះពី MPL KH Open Qualifier មាន៖ Duck Rice Esports, Vigor Apex។
  • ក្រុម​ចំនួន ២ ក្រុម​ទៀត គឺជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament របស់យើង ដែលមានដូចជា T. Y Media Academy និង Queen Legends មាន៖ Evil Eye Esports និងក្រុម​នារី Queen​ Phoenix​។

សម្រាប់​ម្ចាស់​ជើង​ឯក​នៃការប្រកួត MPL-KH រដូវ​កាល​ទី១០​នេះ នឹង​មាន​ឈ្នះ​ទៅ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC ​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ។

រំលឹក​ថា ដំណើរ​ការប្រកួត​ប្រកួត​ MPL-KH អស់​ ៩ រដូវ​កាល ​រួម​មក​ឃើញ​ថា មាន​តែ​ ៤ក្រុម​ប៉ុណ្ណោះ​ដែល​អាច​ដណ្ដើម​បាន​ជើង​ឯក ដោយ​ក្រុម Impunity KH បាន ១លើក BURN x FLASH បាន ២លើក See You Soon បាន​ ៣លើក និងក្រុម CFU Gaming បាន​ ៣លើកជាប់គ្នានៅរដូវកាល​ចុងក្រោយ៕

Share.