ខ្សែបម្រើស្លាប Guytho Mijland ជនជាតិហូឡង់ សមាជិក​របស់​ក្លិបបាល់ទាត់​អង្គរថាយហ្គឺរ គឺ​ជាកីឡាករ​ទី១០ ដែលអាចស៊ុត Hat-Trick ( ៣គ្រាប់១ប្រកួត) នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦។

ក្រាប់​បាល់ Hat-Trick របស់​ខ្សែបម្រើស្លាប Guytho Mijland រក​បាន​ក្នុង​ការប្រកួត​ជុំទី១ ដំណាក់​កាល​ទី២ សប្ដាហ៍ទី២៧ ក្នុង​ជំនួប​ទល់​នឹងណាហ្គាវើលដ៍ បញ្ចប់​ទៅដោយ​លទ្ធផល ៣-១ កាល​ពី​ថ្ងៃទី៤ មេសា ក្នុង​កីឡដ្ឋាន កំពង់ស្ពឺ។

ដោយឡែក​សម្រាប់​ កីឡាករ​ដែលអាចស៊ុត Hat-Trick ​ជាប់​បាន​២លើក គឺ​មាន​តែ ខ្សែប្រយុទ្ធ Mark Ajay Kurita ជនជាតិ​ជប៉ុន របស់​អង្គរថាហ្គឺរ នៅ​សប្ដាហ៍ទី២០ សប្តាហ៍ទី២៤។

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ៩រូប​ដែល​រក​បាន Hat-Trick នៅលីគកំពូលកម្ពុជា៖

  • ទី១៖ កីឡាករ Yusuke Minagawa ជន​ជាតិ​ជប៉ុន របស់​ណាហ្គាវើលដ៍ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ISI ដង្កោសែនជ័យ ៣-០ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥
  • ទី២៖ កីឡាករ​ Eduardo Junior ជនជាតិប្រេស៊ីល អតីត​សមាជិកអង្គរ​ថាយហ្គឺរ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ISI ដង្កោសែនជ័យ ៨-០ កាល​ពី​ថ្ងៃទី១៣ កញ្ញា ២០២៥
  • ទី៣៖ កីឡាករ  Maksym Pryadun ជនជាតិ​អ៊ុយក្រែន របស់ភ្នំពេញក្រោន ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ Life ខេត្តព្រះសីហនុ ៤-៣ កាល​ពី​ថ្ងៃទី១៤ សីហា ២០២៥
  • ទី៤៖ កីឡាករ Patrick Robson ជនជាតិប្រេស៊ីល របស់​ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ Life ខេត្តព្រះសីហនុ ៦-១ កាល​ពី​ថ្ងៃទី១៩ សីហា ២០២៥
  • ទី៥៖ កីឡាករ Raul Feher ជនជាតិរូម៉ានី របស់​ភ្នំពេញ​ក្រោន ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ISI ដង្កោសែនជ័យ ៤-១ កាល​ពី​ថ្ងៃទី១៩ តុលា ២០២៥
  • ទី៦៖ កីឡាករ Patrick Nonato ជនជាតិប្រេស៊ីល របស់​ MOI កំពង់ដេវ៉ា ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ គិរីវង់សុខសែនជ័យ ៥-៣ កាល​ពី​ថ្ងៃទី២២ ធ្នូ ២០២៥
  • ទី៧៖ កីឡាករ Cyrus Dehmie ជនជាតិ​អូស្រ្តាលី របស់​បឹង​កេត ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ​កងយោធពល​ខេមរភូមិន្ទ ៦-០ កាលពីថ្ងៃទី៤ ធ្នូ ២០២៦
  • ទី៨៖ កីឡាករ Peprah Kwame ជនជាតិហ្គាណា របស់​ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ​ភ្នំពេញក្រោន ៣-២ កាលពីថ្ងៃទី១៨ មករា ២០២៦
  • ទី៩៖ កីឡាករ Mark Ajay Kurita ជនជាតិ​ជប៉ុន ​របស់​អង្គរថាហ្គឺរ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ​ឡាយហ្វេ ខេត្តព្រះសីហនុ ៣-១ កាលពីថ្ងៃទី៨ កុម្ភ: ២០២៦
  • ទី៩៖ កីឡាករ Mark Ajay Kurita ជនជាតិ​ជប៉ុន ​របស់​អង្គរថាហ្គឺរ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ​កងយោធពលខេមរភូមិន្ទ ៧-១ កាលពីថ្ងៃទី២២ កុម្ភ: ២០២៦
  • ទី១០៖ កីឡាករ Guytho Mijland ជនជាតិ​ហូឡង់ ​របស់​អង្គរថាហ្គឺរ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ណាហ្គាវើលដ៍ ៣-១ កាលពីថ្ងៃទី៤ មេសា ២០២៦៕

កីឡាករ​ដែល​រក​គ្រាប់​បាល់បាន​ច្រើនជាងគេ បញ្ដោះអាសន្ន៖

តារាង​ចំណាត់​ថ្នាក់ បញ្ដោះអាសន្ន៖

Share.