
ពានរង្វាន់លីគបាល់ទះ «តេជោលីគ» Techo League រដូវកាលឆ្នាំ២០២៥-២៦ នឹងត្រៀមវិលមកប្រកួតសារជាថ្មីនៅចុងសប្តាហ៍នេះ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នឹងចាប់ផ្តើមប្រកួតជាផ្លួវការ ខណៈក្រុមទាំង៨ដែលជាសមាជិក បានត្រៀមខ្លួនរួចរាល់ដើម្បីដណ្តើមជើងឯក។

អត្ថបទពាក់ព័ន្ធ៖ តេជោលីគ រដូវកាលទី៣ ប្រាក់រង្វាន់កាន់តែច្រើន ការប្រកួតកាន់តែខ្លាំង ខណ:កីឡាករទទួលបានអត្ថប្រយោជន៍កាន់តែល្អ – សារព័ត៌មានត្រយង – Troryorng Media

នេះជាក្រុមទាំង៨ ដែលត្រៀមបង្ហាញខ្លួនពានរង្វាន់តេជោលីគ ឆ្នាំ២០២៦
- ទី១ បញ្ជាការដ្ឋានអង្គរក្ស

- ទី២ សមាគមកីឡាបាល់ទះវិសាខា

- ទី៣ សមាគមបាល់ទះក្រសួងមហាផ្ទៃ

- ទី៤ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

- ទី៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

- ទី៦ កងពលធំអន្តរាគមន៍លេខ៣

- ទី៧ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

- ទី៨ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ការប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» Techo League ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រកីឡាបាល់ទះជាតិ។
គួរបញ្ជាក់ថា ការប្រកួតសម្រាប់ជុំទី១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ បន្តប្រកួតចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ វិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕


