កោះកុង៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីរងរបួសធ្ងន់ ដោយសារទោងនៅមាត់ឆ្នេររលំសង្កត់ ខណៈកំពុងលេង នៅឆ្នេរប៉ាក់ខ្នង ឃុំប៉ាក់ខ្នង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៦:៤៥ នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

តាមការបញ្ជាក់ ក្មេងប្រុសរងគ្រោះមានអាយុ ៩ឆ្នាំ ជាកូនទី១ ក្នុងគ្រួសារមានបងប្អូន ៣នាក់។ មុនកើតហេតុ កុមារបានឡើងលេងទោងនៅមាត់ឆ្នេរ ស្រាប់តែទោងនោះរលំសង្កត់លើ បណ្តាលឱ្យរងរបួសធ្ងន់ និងសន្លប់នៅកន្លែងកើតហេតុ។

ក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្លាមៗ ប៉ុន្តែជាអកុសល ក្មេងប្រុសរងគ្រោះបានស្លាប់បាត់បង់ជីវិតក្រោយពេលសង្គ្រោះ។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅតម្កល់ និងរៀបចំពិធីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.