ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ដែលចេញផ្សាយដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥លើក។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះដែលកើតឡើងនៅពេលយប់ទាំងអស់ បានបណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់ (ស្រី ០ នាក់) របួស ៦ នាក់ (ស្រី ០ នាក់) និងជនរងគ្រោះមិនពាក់មួកសុវត្ថិភាព ៩ នាក់។

សមត្ថកិច្ចរនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

Share.