ភ្នំពេញ ៖ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងបង្ហាញមុខដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។

ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ ក៏បានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។

កិច្ចជួបពិភាក្សានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពរួសរាយរាក់ទាក់ ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕

Share.