បន្ទាយមានជ័យ៖ ពលករខ្មែរ១១០នាក់ដែលត្រូវបានអាជ្ញាធរថៃបានបញ្ជូនឱ្យអាជ្ញាធរកម្ពុជានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ក្នុងឱកាសដែលទទួលពលករខ្មែរមានវត្តមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីពាក់ព័ន្ធ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានប្រាប់ថា៖ពលករខ្មែរចំនួន១១២នាក់ក្នុងនោះមានស្រី៣៥ នាក់និងកុមារ១៦នាក់ដែលអាជ្ញាធរមានសមត្តកិច្ចថៃប្រគល់អោយអាជ្ញាធរកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ែត ដែលឈមច្រកខ្លងលឹកប្រទេសថៃ បានជូនអាហារសម្រន់មាននំប៉័ង ទឹកបរិសុទ្ធ។

លោកបានបញ្ជាក់ថា៖ពលករខ្មែរដែលទទួលមានពលករខ្លះត្រូវបានអាជ្ញាធរថៃចាប់ដោយស្នាក់នៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនិងមួយចំនួនទៀតជាអាជីវករខ្មែរលក់ដីរនៅផ្សាររ៉ូងក្លើប្រទេសថៃ និងមានពលករខ្លៈទៀតឆ្លងដែនដោយខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្បែរព្រំដែន និងពលរដ្ឋធ្វើការងារចំការតាមបន្ទាត់ព្រំដែនត្រូវបានសមត្តកិច្ចថៃចាប់ខ្លួនរយៈពេល១៥ទៅ២០ថ្ងៃទើបបញ្ជូនអោយកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ក្រោយទទួលពលករខ្មែរចំនួន១១២នាក់ត្រូវបានកម្លាំងជំនាញសាកសួរព័ត៌មានហើយបញ្ជូនតាមរថយន្តទៅមណ្ឌលសំចតហើយបញ្ជូនពួកគាត់ដល់លំនៅដ្ឋានដោយសុវត្ថិភាពនិងណែនាំដល់ពួកគាត់បញ្ឈប់ការចាញ់បោកមេខ្យល់និងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាដែលកំពុងរងចាំបងប្អូន៕

អត្ថបទ៖ បាត់ដំបង

Share.