ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បំបែកកំណត់ត្រាថ្មីក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup ១៨គ្រាប់ លើសកីឡាករ Miroslav Klose របស់អាល្លឺម៉ង់ ស្របពេលកីឡាករវ័យក្មេង Mbappe មាន១៦គ្រាប់ចាញ់ Messi ២គ្រាប់ប៉ុណ្ណោះ។
កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup ប្រចាំប្រវតិ្តសាស្រ្ត៖

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ជើងខ្លាំងទាំង៦ប្រទេស កក់កៅអីវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។
- ប្រទេសន័រវេស
- ប្រទេសបារាំង
- ប្រទេសអាហ្សង់ទីន
- ប្រទេសអាល្លឺម៉ង់
- ប្រទេសម៉ិកស៊ិក
- ប្រទេសអាមេរិក។

ពានរង្វាន់ FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ គ្រោងនឹងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមទាំងសរុប៤៨ បែងចែកជា១២ពូល។
កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្នពានរង្វាន់ FIFA World Cup 2026៖
- Messi របស់អាហ្សង់ទីន ៥គ្រាប់
- Mbappe របស់បារាំង ៤គ្រាប់
- Haaland របស់ន័រវេស ៤គ្រាប់
- Jonathan David របស់កាណាដា ៣គ្រាប់
- Deniz Undav របស់អាល្លឺម៉ង់ ៣គ្រាប់៕



