ក្រុមនីមួយៗនៅសល់២ប្រកួតទៀត មុនបញ្ចប់ជុំទី២ ពានរង្វាន់បាល់ទះ «តេជោលីគ» Techo League រដូវកាលទី៣ ឆ្នាំ២០២៥-២៦ ជុំទី២ ដោយនៅថ្ងៃទី២៧, ២៨ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀលតទៅ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ ខណ:អ្នកគាំទ្រចូលរួមទស្សនាដោយសេរី។
កាលវិភាគប្រកួតពានរង្វាន់បាល់ទះ «តេជោលីគ» Techo League រដូវកាលទី៣ ឆ្នាំ២០២៥-២៦ ជុំទី២៖


បច្ចុប្បន្នក្លិបបាល់ទះវិសាខា ឈរកំពូលតារាងបណ្តោះអាសន្ន ស្របពេលក្រសួងមហាផ្ទៃ និងស្នងការ ន.ប ខេត្តកោះកុង ប្រឈមមុខធ្លាក់ចេញពីពានរង្វាន់បាល់ទះ «តេជោលីគ» Techo League រដូវកាលទី៣ ឆ្នាំ២០២៥-២៦ ជុំទី២ ក្រោយឆ្លងកាត់៣ប្រកួតមិនទាន់ទទួលបានជ័យជម្នះ។
ក្រោយបញ្ចប់ជុំទី២ក្រុមចំនួន២ដែលមានពិន្ទុតិចជាងគេនឹងត្រូវកាត់ចេញ៕


