ពីករណីក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានលួចបើកបររថយន្តភីកអាប់ (ឡានពីរបាំង) របស់ឪពុកចេញមកបើកលើដងផ្លូវ ហើយបានជ្រុលទៅបុកព្រះសង្ឃធុដង្គចំនួន ៣៤អង្គ បណ្តាលឱ្យសុគតចំនួន ៩អង្គ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងតំបន់ភូមិណាស៊ីនួន ស្រុកមឿង ខេត្តមុកដាហារ (ប្រទេសថៃ) ដូចដែលបានចុះផ្សាយកន្លងមក។

ប៉ុន្តែតាមសេចក្ដីរាយការណ៍ចុងក្រោយបំផុត នៅវេលាម៉ោង ២១:៥១ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយដំណឹងដ៏ក្រៀមក្រំថា មានព្រះសង្ឃដែលរងរបួសធ្ងន់មួយអង្គទៀត បានសុគត ដែលធ្វើឱ្យចំនួនព្រះសង្ឃសុគតសរុបកើនឡើងដល់ ១០អង្គ។ លោកបានបញ្ជាក់សារដូច្នេះថា៖
ទន្ទឹមនឹងនេះដែរ ទំព័រហ្វេសប៊ុករបស់ វត្តរ៉យព្រះពុទ្ធបាទភូមៈណូរ៉ុម ស្រុកមឿង ខេត្តមុកដាហារ បានបង្ហោះសារយ៉ាងក្តុកក្តួលថា៖ «វត្តមានព្រះសង្ឃ និងសាមណេរជិតមួយរយអង្គ ប៉ុន្តែថ្ងៃនេះបែរជាស្ងាត់ជ្រងំ និងឯកោខ្លាំងណាស់។ សូមបង្អោនកាយជូនដំណើរព្រះសង្ឃទាំង ១០អង្គ ឈានចូលកាន់ព្រះនិព្វាន»។

