ពានរង្វាន់បាល់ទះតេជោលីគ (Techo Volleyball Cambodia League) រដូវកាលទី៣ ឆ្នាំ២០២៦ បានរកឃើញម្ចាស់ជើងឯកផ្លូវការ គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រោយឈ្នះលើវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-០ នៅក្នុងសាលបាល់ទះ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ចំពោះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង វិញដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-២ ។

នេះជាកីឡាករឯត្តជន ប្រចាំពានរង្វាន់តេជោលីគ រដូវកាលទី៣

  • កីឡាករ អ៊ុក រដ្ឋា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះងាជាកីឡាករធ្វើរនាំងល្អជាងគេ
  • កីឡាករ ផុល រតនៈ របស់វិសាខា ឈ្នះងាកីឡាករធ្វើរនាំងល្អជាងគេ
  • កីឡាករ Nizar Julfikar Munuwar ឈ្នះងាកីឡាករលើកបាល់ល្អជាងគេ
  • កីឡាករការពារល្អជាងគេ ជា កែមរស្មី របស់បញ្ជាការដ្ឋានអង្គរក្ស
  • កីឡាករ Penrose Jalenvoene របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈ្នះងាកីឡាករវាយប្រយុទ្ធឆ្វេងល្អជាងគេ
  • កីឡាករ ចាន់ វាសនា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករវាយប្រយុទ្ធស្តាំល្អជាងគេ
  • កីឡាករ Luvi Febrian Nugraha របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះងាកីឡាករវាយប្រយុទ្ធស្តាំល្អជាងគេ
  • កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Luvi Febrian Nugraha របស់បញ្ជាការដ្ឋានអង្គរក្ស
https://troryorng.com/
Share.