
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានសហការរៀបចំកម្មវិធីយុទ្ធនាការកីឡាបាល់ទាត់នារី «FIFA Women’s Football campaign» ដល់កីឡាការិនីអាយុក្រោម១៤ឆ្នាំ ចំនួន១០០នាក់, អាយុក្រោម១៦ឆ្នាំ ចំនួន១០០នាក់ និងអាយុក្រោម១២ឆ្នាំ ចំនួន៤០នាក់ តាមបណ្ដាសាលាតម្រង់ទិសរាជធានីខេត្តសរុប ២៤០នាក់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបាល់ទាត់បាទី ខេត្តតាកែវ។

កម្មវិធី «FIFA Women’s Football campaign» រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ឱកាសក្មេងស្រីចូលរួមលេងកីឡាបាល់ទាត់ ព្រមទាំងជំរុញក្នុងការផ្សព្វផ្សាយពីកីឡាបាល់ទាត់នារីអោយកាន់តែទូលំទូលាយ ។

ក្នុងនោះ «FIFA Women’s Football campaign» បានផ្តល់ឱកាសដល់កីឡាការិនី បានទទួលយកចំណេះដឹងបាល់ទាត់ និងមិតិសំណេះសំណាល់ជាមួយលោកគ្រូអ្នកគ្រូ ក្រុមកីឡាការិនីក្រុមជម្រើសជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបាល់ទាត់បាទី ផ្ទាល់៕




