ក្លិបបាល់ទាត់ណាហ្គាវើលដ៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសស្វាគមន៍ជាផ្លូវការចំពោះលោក Lee Lim Saeng ជនជាតិកូរ៉េខាងត្បូងដោយជំនួសថៃ គឺលោក ថែរសាក់ ចៃមែន ក្នុងកៅអីជានាយកបច្ចេកទេសថ្មី របស់ក្លិប។

លោក Lee នឹងទទួលបន្ទុកគ្រប់គ្រងលើរាល់កិច្ចការបាល់ទាត់ទាំងអស់ តាមការដឹកនាំទិសដៅបច្ចេកទេសរបស់ក្លឹប ។ រួមគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់ក្រុមគ្រូបង្វឹក និងកីឡាករព្រមទាំងចូលរួមចំណែកក្នុងការកសាងវប្បធម៌ប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់នៅទូទាំងក្លិបបាល់ទាត់ ណាហ្គាវើលដ៍ទាំងមូល។
រំលឹកថា ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានប្រកាសចែកផ្លូវ ជាមួយគ្រូនាយកបច្ចេកទេសជនជាតិថៃ គឺលោក ថែរសាក់ ចៃមែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោយបំពេញការងារ និងរួមចំណែកជាមួយណាហ្គាវើលដ៍កាលពីឆ្នាំ២០២៣។


គួរបញ្ជាក់ដែរថា លោក Lee Lim Saeng បច្ចុប្បន្នមានវ័យ៥៤ឆ្នាំ និងធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងវស័យបាល់ទាត់ក្នុងប្រទេសកូរ៉េ ដោយធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងឈុតយុវជន មុនចាប់តួនាទីជានាយកបច្ចេកទេស។ ក្លិបចុងក្រោយដែលបានដឹកនាំគឺក្លិប Suwon Bluewings សមាជិកលីគទី២ របស់ប្រទេសកូរ៉េខាងត្បូង បានចំនួន៥៨ប្រកួត។ ចំពោះការងារចុងក្រោយរបស់លោក គឺជា នាយកផ្នែកកីឡារបស់ក្រុមជម្រើជាតិកូរ៉េខាងត្បូង៕


