ក្រុម​បាល់ទះ​នារី​​អាមេរិក នឹងត្រៀមប៉ះក្រុមបាល់ទះជម្រើសជាតិចិន ខណៈក្រុមនារីប្រេស៊ីល ប៉ះ ក្រុមនារីជប៉ុន សម្រាប់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2026 FIVB Volleyball Women’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅកោះម៉ាកាវ ប្រទេស​ចិន នៅថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

ពានរង្វាន់ 2026 FIVB Volleyball Women’s Nations League មាន​ក្រុម​ចូលរួម​ចំនួន​​១៨​ក្រុម​មក​ពី​៤​ទ្វីប រៀបចំ​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០២៦ ដោយ​ក្រុម​ទាំង​អស់​ត្រូវ​ប្រកួត​វិលជុំ​​ចំនួន​១០​ប្រកួត​រៀងៗខ្លួន ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៨ក្រុម​ឡើង​ទៅ​លេង​វគ្គ៨ក្រុម និងបន្តប្រកួតដល់​វគ្គពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក៕

https://troryorng.com/
Share.