ពានរង្វាន់លីគយុវជនកម្ពុជា ដំណើរបាន២សប្តាហ៍ហើយ ពោលគឺបានចាប់ផ្តើមប្រកួតសប្តាហ៍ដំបូងកាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។ ក្នុងនោះឃើញថា ២ប្រកួតរបស់ក្រុមទាំង១១ដែលរួមប្រកួតមានតែវិសាខា ប៉ុណ្តោះដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ និងមិនទាន់របួតគ្រាប់បាល់ចូលទីខ្លួនបណ្តោះអាសន្ន ។

ក្រុមយុវជនអាយុក្រោម១៦ឆ្នាំវិសាខា គិតត្រឹមសប្តាហ៍ទី២នេះ កំពុងកាន់កាប់កំពូលតារាងមាន៦ពិន្ទុ ក្រោយឈ្នះ២ប្រកួតជាប់គ្នា និងរកបាន២១គ្រាប់ ។

សម្រាប់ឈុតយុវជនវិសាខា អាយុក្រោម១៨ឆ្នាំវិញឃើញថា ២សប្តាហ៍មកនេះ កំពុងឈរនៅកំពូលតារាងដូចគ្នា ខណៈគ្រាប់បាល់គឺអាចរកបាន១២គ្រាប់់ នៅ២ប្រកួតផ្សេងគ្នា ព្រមទាំងអាចរក្សាសំណាញ់ទីបានទាំង២ប្រកួតថែមទៀតផង។

ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League) U16&U18 រដូវកាលថ្មីឆ្នាំ២០២៦-២៧ មានសមាជិក១១ក្រុមចូលរួមប្រកួត ដោយប្រើប្រាស់រូបមន្តប្រកួតដូចឆ្នាំកន្លងទៅដែរ ។ ក្រុមទាំង១១ដែលជាសមាជិក ត្រូវប្រកួតគ្នាចំនួន២ជុំ (Home/Away) ។

រដូវកាលថ្មីនេះបានចាប់ផ្តើមប្រកួតនៅថ្ងៃទី២៨ ខែមិថុនា នឹងបញ្ចប់ទៅវិញឆ្នាំ២០២៧ ខាងមុខ ខណៈកាលវិភាគ និងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រគណៈកម្មការរៀបចំការប្រកួត មិនទាន់សម្រេចនៅឡើយទេ។

សូមរំលឹកថាក្រុមបាល់ទាត់វិសាខា ជាម្ចាស់ជើងឯករដូវកាលឆ្នាំចាស់ (២០២៥-២៦) ដោយក្រុមយុវជនវិសាខា អាយុក្រោម១៦ និងអាយុក្រោម១៨ឆ្នាំ បានប្រជែងយកពិន្ទុខ្ពស់ជាងគេ បើធៀបនឹង១០ផ្សេងទៀត។

សម្រាប់រដូវកាលឆ្នាំ២០២៤ វិញគឺក្រុមយុវជនវិសាខា អាយុក្រោម១៦ឆ្ នាំជាម្ចាស់ជើងឯកដដែល ខណៈក្រុមនៅខាងតំបន់វែងស្រេង អាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៨ឆ្នាំ ជាម្ចាស់ផ្ទះជើងឯក សម្រាប់ពាន U18 ខណៈកាប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.