ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Premier League) បានបញ្ជាក់ពីថ្ងៃបរិច្ឆេទនៃការប្រកួតដណ្តើមពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៦ ដោយក្រុមព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ នឹងត្រៀមជួបក្រុមវិសាខា ម្ចាស់ជើងឯករងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូកាលឆ្នាំ២០២៥-២៦ នៅថ្ងៃទី៣០ ខែសីហា ខាងមុខ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។

ក្រោយចប់ពានរង្វាន់បើករដូវកាលមួយនេះ ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៦-២៧ នឹងបង្ហាញខ្លួនជាផ្លួវការនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ខណៈសមាជិកចូលរួមគឺមានចំនួន១១ក្រុមដូចកាលពីឆ្នាំមុនដែរ។
អត្ថបទពាក់ព័ន្ធ៖ CPL៖ ច្បាស់ការ! ដើមខែកញ្ញា ខាងមុខ ១១ក្រុមនឹងបន្តភារកិច្ចរដូវកាលថ្មីនៅលីគកំពូលកម្ពុជា ក្រោយចាប់ឆ្នោតរួចរាល់

