ក្រុមជម្រើសជាតិកម្ពុជា ត្រូវបន្តភារកិច្ចចុងក្រោយរបស់ខ្លួនក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ាន 2026 ASEAN Championship គឺត្រូវប៉ះក្រុមជើងឯកឆ្នាំចាស់គឺក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី៧ ខែសីហា ខាងមុខ នៅក្នុងកីឡដ្ឋាន Mỹ Đình National Stadium ស្ថិតក្នុងរាជធានីហាណូយ ប្រទេសវៀតណាម។

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន ៖

លទ្ធផល២ប្រកួតចុងក្រោយរបស់ក្រុមកម្ពុជា ៖

  • កម្ពុជា ១-២ សិង្ហបុរី ថ្ងៃទី២៤​ ខែកក្កដា
  • ឥណ្ឌូណេស៊ី ៥-១ កម្ពុជា ថ្ងៃទី២៧ ខែកក្កដា
  • កម្ពុជា ៣-០ ទីម័រខាងកើត

កម្មវិធីប្រកួតបន្តរបស់កម្ពុជា ពានរង្វាន់ 2026 ASEAN Championship ៖

  • ថ្ងៃទី៧ ខែសីហា វៀតណាម ប៉ះ កម្ពុជា

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.