
ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA លោក Gianni Infantino រងការរិះគន់យ៉ាងខ្លាំងជុំវិញពិភពលោកជាពិសេសពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក CAF ជុំវិញផែនការលក់ភាគហ៊ុនសិទ្ធិពាណិជ្ជកម្មព្រឹត្តិការណ៍ FIFA World Cup។

យ៉ាងណាមិញមានប្រទេសចំនួន១២ជុំវិញពិភពលោក ក្នុងនោះមានប្រទេសអាស៊ាន២ ចេញមុខការពារប្រធាន FIFA ក្នុងគម្រោងលក់ភាគហ៊ុនសិទ្ធិពាណិជ្ជកម្មព្រឹត្តិការណ៍ FIFA World Cup ប្រាក់ពាន់លាន ក្រោយព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដូចជា៖
- ហ្វីលីពីន
- ឥណ្ឌូនេស៊ី
- កាតា
- ស្រីលង្កា
- អារ៉ាប់រួម
- ម៉ារ៉ុក
- អេហ្ស៊ីប
- ម៉ូរីតានី
- នីហ្សេរីយ៉ា
- សាធារណរដ្ឋកុងហ្គោ
- លីបង់
- គុយវ៉ែត
ផែនការលក់ភាគហ៊ុនសិទ្ធិពាណិជ្ជកម្មព្រឹត្តិការណ៍ FIFA World Cup បរាជ័យដ៏ធំនេះ កំពុងក្លាយជាឧបសគ្គដ៏ធ្ងន់ធ្ងរសម្រាប់លោក Gianni Infantino វ័យ ៥៦ឆ្នាំ ដែលមានមហិច្ឆតាចង់ឈរឈ្មោះជាប្រធាន FIFA សម្រាប់អាណត្តិថ្មី (២០២៧-២០៣១) ផងដែរ៕

