ក្រុមបាល់ទះជម្រើសជាតិកូរ៉េខាងត្បូង បានយកឈ្នះជប៉ុន លទ្ធផល ៣-១ ក្លាយជាម្ចាស់ពានរង្វាន់បាល់ទះបុរសនៅអាស៊ីបូព៌ា Asian Volleyball Championship 2026 នៅប្រទេសម៉ុងហ្គោលី កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ស្របពេលក្រុមបាល់ទះជម្រើសជាតិម៉ុងហ្គោលី ដែលជាម្ចាស់ផ្ទះបានយកឈ្នះចិន លទ្ធផល ៣-១ ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ។

ចំណាត់ថ្នាក់ពានរង្វាន់បាល់ទះបុរសនៅអាស៊ីបូព៌ា Asian Volleyball Championship 2026៖

១ កូរ៉េខាងត្បូង មេដាយមាស (ម្ចាស់ជើងឯក)
២ ជប៉ុន មេដាយប្រាក់
៣ ម៉ុងហ្គោលី
៤ ចិន
៥ តៃវ៉ាន់
៦ ហុងកុង
៧ ម៉ាកាវ៕

Share.