
ក្រោយអស់ឱកាសឡើងទៅវគ្គបន្ត និងបរាជ័យជាប់គ្នា សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសឡាវ បានចេញលិខិតសុំទោសអ្នកគាំទ្រជាតិ ក្រោយចាញ់៤ប្រកួត របួតគ្រាប់បាល់ចំនួន២០គ្រាប់ ព្រមទាំងទទួលពិន័យកាតពីអាជ្ញាកណ្តាលចំនួន១៥សន្លឹក ក្នុងនោះមានកាតលឿង១២សន្លឹក និងកាតក្រហម៣សន្លឹក។
លទ្ធផល៤ប្រកួតរបស់ជម្រើសជាតិឡាវ




លិខិតសុំទោសរបស់សហព័ន្ធបាល់ទាត់ឡាវ

តារាងចំណាត់ថ្នាក់ពូល B

ព្រឹត្តិកាណ៍ប្រកួតបាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។
គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។
- វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
- Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ថៃ គ្រងជើងឯកបានច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕



