សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសសមាសភាពចូលរួមប្រកួតពានរង្វាន់កីឡាបាល់ទះអន្តរជាតិដណ្ដើមជើងឯក សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ រួមមានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ការប្រកួតនឹងចាប់ផ្ដើមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ តទៅ នៅពហុកីឡដ្ឋានជាតិ (ស្តាតឣូឡាំពិក)។

កន្លងទៅកាលពីឆ្នាំ២០២៤ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្លាប់បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ SEA V.League Challenge និងពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​​ប្រាក់​រង្វាន់​១០០​លាន​រៀល​ក្នុង​ព្រឹត្តិការណ៍​​បាល់ទះ​ពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ លើ​ទីលាន​​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី ដោយ​លទ្ធផល ៣សិត​ទល់០។

សរុប​ចំណាត់​ថ្នាក់​និង​ប្រាក់​រង្វាន់​​​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024​មាន៖
លេខ១ ក្រុម​កម្ពុជា ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​ចំនួន ១០០ លាន​រៀល
លេខ២ ក្រុម​ម៉ាឡេស៊ី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ​​ចំនួន​ ​៣០​​ លាន​រៀល
លេខ៣ ក្រុម​សិង្ហបុរី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន ២០ ​លាន​រៀល
លេខ៤ ក្រុម​ឡាវ ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន​១០ ​លាន​រៀល

លទ្ធផល​នៃ​​ការ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទះ​បុរស SEA V.League Challenge មាន៖
៣០ សីហា ២០២៤
គូ​ទី១ សិង្ហបុរី ៣-០ ឡាវ
គូ​ទី២ កម្ពុជា ៣-១ ម៉ាឡេស៊ី
៣១ សីហា ២០២៤
គូ​ទី១ ម៉ាឡេស៊ី ៣-០ សិង្ហបុរី
គូទី២ កម្ពុជា ៣-០ ឡាវ
១ សីហា ២០២៤
គូ​ទី១ ម៉ាឡេស៊ី ៣-០ ឡាវ
គូ​ទី២ កម្ពុជា ៣-១ សិង្ហបុរី៕

Share.