ក្រុមឈុតធំភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេសុី​ ដើម្បីលេងពានរង្វាន់ Pre-Season ដែលមានឈ្មោះថា International 4 Triangle Tournament Malacca Governor’s 76th Anniversary Cup 2026។

តាមការគ្រោងទុកការប្រកួតនឹងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នាកីឡដ្ឋាន Hang Jebat ទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

ការប្រកួតនេះមានក្រុមចំនួន ៤ មកពី ៤ ប្រទេសចូលរួម៖ Melaka FC (ម្ចាស់ផ្ទះម៉ាឡេសុី) Jurong FC (លីគកំពូលសឹង្ហបុរី) Persik Kediri FC (លីគកំពូលឥណ្ឌូណេសុី) និងភ្នំពេញក្រោន (លីគកំពូលកម្ពុជា)។

ការប្រកួតបើកឆាករបស់ភ្នំពេញក្រោន គឺត្រូវជួប Persik Kediri សមាជិកលីគកំពូលឥណ្ឌូណេសុី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ម៉ោង៣:៣០រសៀល នាកីឡដ្ឋាន Hang Jebat ទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី៕


Share.