កណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១កញ្ចប់ ទម្ងន់ ០,៦៥ក្រាម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ថេង ឈុនឡេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បន្ទាប់ពីឃាត់ខ្លួនន គរបាលធ្វើតេស្តទឹកនោម សាធាតុញៀននៅក្នុងខ្លួន។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹថា នៅថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ សហការជាមួយប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋាន លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យ ក៏បានឃាត់សួរនាំ និងឆែកឆេរ រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១កញ្ចប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដើម្បីសាកសួរ ដោយជនសង្ស័យបានសារភាពថា គ្រឿងញៀនដែលរកឃើញនោះជារបស់ខ្លួន និងបានអះអាងថា ខ្លួនទទួលប្រាក់ចំនួន ៣០,០០០រៀល ពីបុរសម្នាក់ឈ្មោះ ហាក់ អាយុប្រហែល២៩ឆ្នាំ ដែលមិនស្គាល់ទីលំនៅ ដើម្បីយកទៅទិញគ្រឿងញៀនពីស្ត្រីម្នាក់ឈ្មោះ «ចែ ហេង» នៅក្នុងភូមិកណ្ដាលកោះតូច សម្រាប់យកមកប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.