ក្រុមនារីភ្នំពេញក្រោន ទើបគ្រងជើងឯកពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាលឆ្នាំ២០២៦ ក្រោយឈ្នះលើក្រុមនារីវិសាខា ដោយលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ នៅក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

នេះជាពានទី៣ហើយសម្រាប់ក្រុមនារីដែលមានមូលដ្ឋាននៅតំបន់កាំកូ ខណ្ឌសែនសុខ ដោយឈ្នះលើកដំបូងនៅឆ្នាំ២០២១ លើកទី២ឆ្នាំ២០២៤-២៥ និងលើកទី៣ ឆ្នាំ២០២៦ ។

អត្ថបទពាក់ព័ន្ធ៖ សឹម ម៉ៃសំ របស់វិសាខា គឺជាកីឡាការិនី ស៊ុតបញ្ចូលទីច្រើនជាងគេ បណ្តោះអាសន្ននៅលីគនារី ឆ្នាំ២០២៦
