ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំនៅកម្ពុជា នៃការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia រដូវកាលទី ១១ បានបញ្ចប់សម្ដាហ៍ទី១ រួមរាល់ ស្របពេលក្រុម Team Flash KH ឈរកំពូលតារាង។

ឆ្លងកាត់ ២ប្រកួត Team Flash KH បង្ហាញភាពលេចធ្លោខ្លាំង ជាមួយជ័យជម្នះ ២ ប្រកួត ដោយមិនទាន់របូតសូម្បីតែមួយវគ្គ។

លទ្ធផលសម្រាប់សប្ដាហ៍ទី១

កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី២

ការប្រកួត MPL Cambodia រដូវកាលទី ១១ មានក្រុម Pro Esports ជើងឯកឆ្នាំចាស់ Team Flash KH, Vigor Apex, Galaxy Legends, Team RVZ, TRN Esport, Valhalla, Evil Eye Eposrt, See You Soon និងក្រុមកីឡាការិនី Queen Phoenix។ ការប្រកួតត្រូវបានចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

សម្រាប់ម្ចាស់ជើងឯកនៃការប្រកួត MPL-KH រដូវកាលទី១០នេះ នឹងមានឈ្នោះទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ M8 World Championship ត្រូវធ្វើឡើងនៅប្រទេស តួគី ដែលប្រព្រឹត្តិនៅដើមឆ្នាំ២០២៧ ស្របពេលការប្រកួតជម្រុះ Wildcard និងធ្វើឡើងនៅប្រទេសថៃ តែក្រុមនឹងត្រូវធ្វើប្រកួតប្រកួតតាមរយ:អនឡាញ។
ហើយដែលអាចដណ្ដើមបានជើងឯក ដោយក្រុម Impunity KH បាន ១លើក BURN x FLASH បាន ២លើក See You Soon បាន ៣លើក និងក្រុម CFU Gaming បាន ៣លើកជាប់គ្នា និងនៅរដូវកាលចុងក្រោយ គឺបានទៅលើក្រុម Pro Esports៕



