បច្ចេកវិទ្យា Deepfake គឺជាការក្លែងបន្លំរូបភាព សំឡេង ឬវីឌីអូ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឱ្យមានភាពស្រដៀងនឹងមនុស្សពិតៗ។ បច្ចេកវិទ្យានេះកើតចេញពីការរួមបញ្ចូលគ្នារវាងការសិក្សាស៊ីជម្រៅ (Deep Learning) និងប្រព័ន្ធសំយោគទិន្នន័យ ដែលអាចយកមុខ ឬសំឡេងរបស់មនុស្សណាម្នាក់ទៅដាក់បញ្ចូលក្នុងស្ថានភាពដែលពួកគេមិនធ្លាប់បានជួប ឬមិនធ្លាប់បាននិយាយពីមុនឡើយ។
ផលប៉ះពាល់នៃបច្ចេកវិទ្យា Deepfake៖
– ផលវិជ្ជមាន៖ ត្រូវបានប្រើប្រាស់សម្រាប់ការផលិតភាពយន្ត ការអប់រំ ការកម្សាន្ត និងការច្នៃប្រឌិត
– ផលអវិជ្ជមាន៖ អាចត្រូវបានជនខិលខូចយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត (Misinformation) ការឆបោកយកប្រាក់តាមអនឡាញ ការលួចអត្តសញ្ញាណ និងការបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល។
ដើម្បីការពារខ្លួនពីការឆបោក Deepfake៖
– ពិនិត្យប្រភពឱ្យបានច្បាស់លាស់៖ ផ្ទៀងផ្ទាត់ប្រភពដើមនៃព័ត៌មាន
– ទាក់ទងផ្ទៀងផ្ទាត់ផ្ទាល់៖ ប្រសិនបើទទួលបានវីដេអូ សំឡេង ឬការហៅទូរសព្ទសង្ស័យទាមទារប្រាក់ ត្រូវទាក់ទងទៅសាច់ញាតិ ឬមិត្តភក្តិនោះដោយផ្ទាល់តាមលេខទូរសព្ទធម្មតា
– សង្កេតមើលចំណុចមិនប្រក្រតី៖ ពិនិត្យមើលចលនាភ្នែក (ការមិនសូវព្រិចភ្នែក) ចលនាបបូរមាត់មិនស៊ីជាមួយសំឡេង ពន្លឺស្រមោលលើផ្ទៃមុខ ឬសំឡេងដែលមានរលកមិនធម្មតា
– ការពារព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតកុំប្រញាប់ផ្ញើប្រាក់ ផ្តល់លេខកូដ OTP ពាក្យសម្ងាត់ ឬព័ត៌មានធនាគារ
– កុំបន្តចែករំលែកព័ត៌មានសង្ស័យ៖ ជៀសវាងការចែករំលែកមាតិកាដែលមិនទាន់បានផ្ទៀងផ្ទាត់
– ប្រើប្រាស់ប្រភពព័ត៌មានផ្លូវការ៖ តាមដានព័ត៌មានពីស្ថាប័នផ្លូវការ ឬប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់មាតិកាឌីជីថលដែលអាចទុកចិត្តបាន។
ចំណាំ៖ «ផ្ទៀងផ្ទាត់មុនជឿ – គិតមុនចុច – ពិនិត្យមុនចែករំលែក» និងចូលរួមលើកកម្ពស់ការយល់ដឹងទាំងអស់គ្នា ដើម្បីសុវត្ថិភាពឌីជីថលសម្រាប់អ្នក គ្រួសារ និងសង្គមជាតិ៕

