Detective ដែល​អ្នក​ស្នេហា​វិស័យ​កីឡាអេឡិចត្រូនិកកម្ពុជា ស្គាល់​ឈ្មោះ​ពិត​ថា ញ៉ែម ច័ន្ទដាវ៉ាន់ បច្ចុប្បន្ន​បាន​ផ្លាស់​ទៅ​ចូល​រួម​ជាមួយ​ក្រុម Vigor Apex​ និង​លេង​ Role ជាដៃ Jungler បាន​លើក​ឡើង​ថា ខ្លួន​បានដាក់គោលដៅយកពាន MPL KH រដូវកាលនេះអោយ​បាន ដើម្បីជាកាដូសម្រាប់មិត្តរួមក្រុម។

ច័ន្ទដាវ៉ាន់ បាន​លើក​ឡើង​ថា «គោលដៅ​របស់​ក្រុម​គឺ Champion បង អត់មានអីក្រៅពីហ្នឹង។ ខ្ញុំគិតថា ១០០% បង ដោយសារខ្ញុំជឿលើគ្នាខ្ញុំ។ ហើយបើពួកខ្ញុំអាចបញ្ចេញអ្វីដែលពួកខ្ញុំមានវាហ្នឹងភាគរយច្រើន។ ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយ Shadoww និង Vincen ចង់ជួយអោយពួកគាត់បានពានម្ដង។

ខ្ញុំគិតថាពួកគាត់ទាំងពីរអត់ដែល​ឈ្នះពានមែន គាត់មានការតាំងចិត្តខ្ពស់ ហើយនិងទឹកដៃគាត់ ក៏អែមដែរ។ ការរំពឹងខ្ញុំអាចដូចថា ឧទាហរណ៍ថា បើថ្ងៃហ្នឹងខ្ញុំអារម្មណ៍អត់ល្អ ខ្ញុំគិតថាខ្ញុំអាចពឹងលើពួកគាត់អាចជួយខ្ញុំបានហើយ៕

Share.