ប្រទេសចិន៖ អបអរសាទរ ក្រុមកីឡាបាល់ទាត់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទាត់ Laos Military & Police Football Team ៣ទល់នឹង២ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នគរបាលតំបន់ឡានឆាង-មេគង្គ ឆ្នាំ២០២៦ (The Lancang-Mekong Regional Police Football Tournament 2026) ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Guijing នាខេត្តគួយចូវ (Guizhou) ទីក្រុងគួយយ៉ាង (Guiyang) សាធារណរដ្ឋប្រជាមានិតចិន។

ឆ្លងកាត់​ការប្រកួត​ទី១ ក្រុមកីឡាបាល់ទាត់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​បញ្ចប់​ដោយ​លទ្ធផល ចាញ់ក្រុម China Police Football Team ដោយ​លទ្ធផល២ទល់នឹង៣ កាល​ពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា គណៈប្រតិភូកីឡាបាល់ទាត់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៃព្រះ​រាជា​ណាចក្រកម្ពុជា មានសមាសភាពសរុបចំនួន ១៥រូប ក្នុងនោះមាន៖ ប្រធានប្រតិភូ១រូប គ្រូបង្វឹក១រូប គ្រូពេទ្យ ១រូប និងកីឡាករ ១២រូប។

ព្រឹត្តិការណ៍នេះ មានប្រទេសចូលរួមចំនួន៦ រួមមាន៖ កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និង​ម្ចាស់​ផ្ទះចិន។ ការប្រកួតនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហ​ប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ៕

Share.