លោក Oleg Starynskyi គ្រូបង្វឹក​ភ្នំពេញ​ក្រោន បាននិយាយអំពីការប្រកួតជាមួយ Kitchee នៅទឹកដីហុងកុង ថា៖ «យើងរំពឹងថាវាគឺជាការប្រកួតប្រជែងខ្លាំងមួយ ព្រោះ Kitchee ក៏ចង់ឈ្នះនៅទីលានគេដែរ។ យើងក៏ចង់មកទីនេះដើម្បីយកពិន្ទុបី នឹងជម្រុញក្រុមឲ្យឡើងទៅវគ្គបន្ទាប់ ដូច្នេះយើងចង់ផ្តោតលើការប្រកួត និងធ្វើឱ្យបានល្អ ក៏ដូចជាទទួលបានជ័យជម្នះ។»

លោក Oleg បញ្ជាក់ថា នៅពេលអ្នកយកព័ត៌មានសួរថាតើមានកីឡាករ Kitchee ណាម្នាក់ជាគ្រោះថ្នាក់ធំបំផុត ឬក្លិបនឹងលេងការពារកាន់តែខ្លាំងឬទេ គ្រូបង្គោលមិនបានចង្អុលឈ្មោះណាមួយឡើយ។ ផ្ទុយទៅវិញ គាត់បានសង្កត់ធ្ងន់លើភាពរឹងមាំនៃខ្សែប្រយុទ្ធ និងខ្សែកណ្តាលរបស់ Kitchee ទាំងមូល។

គ្រូបង្វឹក​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ​បាន​បន្ថែម​ថា «សូម្បីតែមុនប្រកួត យើងក៏បានវិភាគរួចហើយ យើងដឹងថាខ្សែប្រយុទ្ធ និងខ្សែកណ្តាលរបស់ពួកគេរឹងមាំណាស់។ គេមានកីឡាករដែលមានបទពិសោធន៍ច្រើន ដែលដឹងពីរបៀបដឹកនាំការប្រកួត ដឹងពីរបៀបគ្រប់គ្រង និងអ្នកដឹកនាំលើទីលាន។ ដូច្នេះសម្រាប់យើង គំនិតនៃការរៀបចំនៅតែដដែល ព្រោះការលេងជាមួយក្រុមបែបនេះ អ្នកមិនអាចបន្ធូរបន្ថយសូម្បីតែពីរបីវិនាទីទេ ពួកគេនឹងដាក់ទោសអ្នក ហើយយើងក៏ដឹងរឿងនេះដែរ។»

សន្និសីទនេះក៏បានលើកដល់អវត្តមានរបស់ Moses ដោយលោក Oleg បានបញ្ជាក់ថា Moses អវត្តមានដោយមូលហេតុពិសេស ភរិយារបស់គាត់កំពុងសម្រាលកូន ហើយគ្រូកាយសម្បទាយើងម្នាក់ក៏អវត្តមានដោយមូលហេតុដូចគ្នានេះដែរ ដូច្នេះយើងចង់រៀបចំអំណោយពិសេសពីក្រុម ហើយអបអរពួកគេជាមួយជ័យជម្នះរបស់យើង។»

លោក​ Mathew McConkey ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ បាន​លើកឡើង​ថា ​ការ​ប្រកួត​នៅ​យប់​នេះ​គឺ​កូន​ក្រុម​ត្រូវ​តែ​ផ្កោត​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​លេង​ឲ្យ​ល្អ ​លេង​ទៅ​តាម​ផែនការ​ដែល​បាន​រៀបចំ​ទុក និង​មិន​អាច​មើល​ស្រាល​ចំពោះ​ក្រុម​ភ្ញៀវ​ Tampines Rovers FC​ មួយ​នេះ​បាន​ឡើយ។

លោក​ Mathew បាន​ឲ្យ​ដឹង​ទៀតថា​ ការ​ប្រកួត​ជា​មួយ​ក្រុម​ភ្ញៀវ​យប់​នេះ​អាច​ជា​ការ​លំបាក​មួយ​សម្រាប់​ព្រះខ័នរាជស្វាយរៀង​ ព្រោះ​ក្រុម​ Tampines Rovers FC​ មិន​មែន​ជា​ក្រុម​អន់​នោះ​ទេ​ និង​ពិបាក​វាយ​តម្លៃ​ទុក​មុន​ចំពោះ​ការ​លេង​របស់​ពួកគេ។​

គ្រូបង្វឹក​រូប​នេះ​បន្ថែម​ថា បើ​និយាយ​ពី​លទ្ធផល​នៅ​ជើងទី១​ ក្រុម​ព្រះខ័នរាជស្វាយរៀង​ បាន​យក​ឈ្នះ​ និង​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់​ ប៉ុន្តែ​បើ​វិភាគ​ចំពោះ​ការ​លេង​វិញ​ ឬ​មើល​តាម​ទិន្ន័យ​ជាក់ស្ដែង​លើ​ទីលាន​គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។​ ដូច្នេះ​ការ​ប្រកួត​យប់​នេះ​កូន​ក្រុម​របស់​លោក​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​ដោយ​ការ​ប្រុងប្រយ័ត្ន​ លេង​ឲ្យ​ខ្លាំង​អស់​ពី​សមត្ថភាព​មិន​ថា​ការ​ការពារ​ ការ​ប្រជែង​យក​បាល់​ នោះ​ទេ។​ ក្រុម​ត្រូវ​តែ​លេង​តាម​ផែនការ​ដែល​បាន​រៀបចំ​ទុក​រួច​ហើយ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​នេះ។​

រំលេក​ថា ការប្រកួត​នៅ​ជើង​ទី១ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ Kichee SC ក្នុង​លទ្ធផល ២-០ កាល​ពី​ថ្ងៃទី២៩ តុលា នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ ខណ:ដែល​ព្រះខ័ន​រាជស្វាយរៀង បាន​យក​ឈ្នះ Tampines Rovers FC​ នៅ​ទឹក​ដី​សិង្ហបុរី ក្នុង​លទ្ធផល ៥-១ កាល​ពី​ថ្ងៃទីទី២៩ តុលា នៅ​កីឡដ្ឋាន Jalan Besar។

សូម​បញ្ជាក់ថា ភ្នំពេញ​ក្រោន និង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះហុងកុង Kichee SC ក្នុង​ការ​ប្រកួត​លើក​ទី៤​ វគ្គ​សន្សំ​ពិន្ទុ​ពូល​ H​ នៃ​ក្នុង​ការប្រកួត​ពានរង្វាន់​លំដាប់​ទី​២​នៅ​ទ្វីបអាស៊ី​ គឺ​ AFC​ Champions​ League​ Two​ រដូវកាល ២០២៦-២៧ ​ នៅ​កីឡដ្ឋាន Mong Kok Stadium ម៉ោង ៥:០០នាទីល្ងាច។ បច្ចុប្បន្ន​ ភ្នំពេញ​ក្រោន​ កំពុងឈរលេខ១ មាន​ ៩​ពិន្ទុ​ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា។

ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង​ នឹង​ទទួល​ស្វាគមន​ក្រុម​របស់​ម៉ាឡេស៊ី​ Tampines Rovers FC​ ក្នុង​ការ​ប្រកួត​លើក​ទី៤​ វគ្គ​សន្សំ​ពិន្ទុ​ពូល​ G​ នៃ​ក្នុង​ការប្រកួត​ពានរង្វាន់​លំដាប់​ទី​២​នៅ​ទ្វីបអាស៊ី​ គឺ​ AFC​ Champions​ League​ Two​ រដូវកាល ២០២៦-២៧ ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ ​ម៉ោង​ ៧:១៥​នាទី​យប់​នេះ​។​ បច្ចុប្បន្ន​ ព្រះខ័នរាជស្វាយរៀង​ កំពុង​ឈរលេខ២ មាន​ ៤​ពិន្ទុ​ ក្រោយ​ឈ្នះ១​ ស្មើ១​ និង​ចាញ់​ ១​៕

Share.