May be an image of dais and text

ក្នុងក្របខ័ណ្ឌនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌរវាងប្រទេសទាំងពីរ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមចុះហត្ថលេខាលើឯកសារសេចក្តីប្រកាសបំណង ស្តីពី «ការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ» ជាមួយ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋបារាំង។

ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម អេម៉ានុអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ការចុះហត្ថលេខាលើសេចក្តីប្រកាសបំណងរវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរនាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីបារាំង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ ឯកសារនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តលើកកម្ពស់សមត្ថភាពជំនាញ ការថែរក្សា ការអភិរក្ស និងការអភិវឌ្ឍធនធានមនុស្សលើវិស័យបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានលក្ខណៈវិជ្ជាជីវៈខ្ពស់បន្ថែមទៀត៕

Share.