ស្វាយរៀង ៖ កម្លាំងចម្រុះខេត្តស្វាយរៀង ស្រាវជ្រាវចុះបង្ក្រាបបទល្មើស Online Scam ចំនួន៦ទីតាំងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្ស២៦នាក់ ស្រី៩នាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រតិបត្តិការខាងលើ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា Online Scam សរុបចំនួន ៦ទីតាំង ៖ ទីតាំងទី១ ផ្ទះ A-02 ហាង ម្ហូបស្រុកកំណើតហឺណាន-អានហ៊ុយ រកឃើញជនជាតិ ឥណ្ឌូនេស៊ី ចំនួន១១នាក់ ស្រី៤នាក់និងជនជាតិខ្មែរ ១នាក់ (ស្រី) រួមទាំងកុំព្យូទ័រ All in 1៩ ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ លិខិតឆ្លងដែនឥណ្ឌូនេស៊ី ផុតសុពលភាព និងឆ្នោតកោសមួយចំនួនទៀត ។ ទីតាំងទី២ ផ្ទះ A-13 ក្រុមហ៊ុនអប់រំ និងបណ្ដុះបណ្ដាលស្មារតី ឡុងម៉ា រកឃើញជនជាតិវៀតណាម ចំនួន១ នាក់ ស្រី៤នាក់ និងវត្ថុតាងរួមមានកុំព្យូទ័រ All in 1 CPU ទូរស័ព្ទដៃផ្ទាល់ខ្លួន និងលិខិតឆ្លងដែន វៀតណាម ។ ចំពោះ ទីតាំងទី៣ ទីតាំងទី៤ ទីតាំងទី៥ នៅក្លឹបប៊ីយ៉ែដែកភ្លើង ទីតាំងទី៦ ជនសង្ស័យ រត់គេចខ្លួន និងពិនិត្យរកឃើញវត្ថុតាងរួមមាន កុំព្យូទ័រ All in 1 ទូរស័ព្ទដៃចម្រុះ ដុំ wifi CPU និងស៊ីមកាត smart មួយចំនួនទៀត. ។

ជនសង្ស័យសរុបទាំង២៦នាក់ និងវត្ថុតាង សមត្ថកិច្ចបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី ។ ចំណែកឯទីតាំង ក្រោយពិនិត្យរួច សមត្ថកិច្ចសម្រេចបិទជាបណ្ដោះអាសន្ន ៕

Share.