ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី២០ រដូវកាល ២០២៦/២៧ វគ្គជម្រុះថ្នាក់ជាតិ បានចាប់ផ្តើមបើកការប្រកួតជាផ្លូវការហើយនៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីក្រុមខ្លាំងៗពីតាមបណ្តាខេត្ត និង​ក្រុម​នៅលីគទី ២កម្ពុជា។

ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី២០ រដូវកាល ២០២៦/២៧ ជើង​ឯកថ្នាក់ជាតិ នឹង​មាន ១៦ក្រុម ១១ ក្រុមពី CPL រួម​មាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, វិសាខា, អឹមអូអាយ កំពង់ដេវា និង ឡាយហ្វ៍ អេហ្វស៊ី ខេត្តព្រះសីហនុ។

ក្រុមជើងខ្លាំងមកពីវគ្គថ្នាក់ខេត្ត គឺ​ម្ចាស់​ជើង​ឯក​​សមាគម​នកីឡាបាល់ទាត់​ ខេត្តត្បូងឃ្មុំ បាន​កកកៅអី​រួច​រាល់ជាមួយ​ក្រុម​លីគកំពូលកម្ពុជា។ ដូច​នេះ​នៅ​សល់ ៤ក្រុម​ទៀត នឹង​ត្រូវ​ជ្រើសចេញពីក្រុមជើងឯករង បាត់ដំបង យូណៃធីត, ក្រុម​បាល់ទាត់​ ខេត្តកោះកុង ​សមាគម​នកីឡាបាល់ទាត់​ ខេត្តព្រះសីហុ និង​ក្រុម​ទាំង​នៅ​លីគទី២ ដើម្បី​ទៅបគ្រប់ ១៦ក្រុម​នៅ​ពាន​ថ្នាកជាតិ។

ក្លិបបាល់ទាត់ទាំង ៥ ដែលចូលរួមប្រកួតប្រជែងលីគទី២ កម្ពុជា រួមមាន៖ ភ្នំពេញ ស៊ីធី អេហ្វស៊ី, សៀមរាប យូណៃធីត, ឡាយអិនឃីង អេហ្វស៊ី, ឈើតុំ ពោធិ៍សាត់ អេហ្វស៊ី, កណ្ដាល យូណៃធីត។

ការប្រកួតធ្វើឡើងចំនួន ២ជើង ដើម្បីស្វែងរកក្រុមដែលមានសមត្ថភាពឈានទៅកាន់វគ្គបន្ត (វគ្គ ១៦ ក្រុមចុងក្រោយ ដោយអនុវត្តតាមការប្រកួតជើងទី១ ធ្វើ​ឡើងនៅថ្ងៃទី១៨-១៩ វិច្ឆិកា និងជើងទី២ ធ្វើ​ឡើង​នៅ​ថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៦។ ដោយ​ឡែក​សម្រាប់​ការប្រកួត​ វគ្គ១៦ចុងក្រោយ គណកម្មាការនឹង​ធ្វើ​ការជូន​ដំណឹង​ជាបន្តបន្ទាប់៕

Share.