ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានឡើងមកឈរនៅលេខ ៤ ពូល B ក្រោយឈ្នះ Port FC របស់ថៃ ស្របពេលក្រុម Johor Darul Taz’im របស់ម៉ាឡេស៊ី ឈរកំពូលរាតាង នៃពានរង្វាន់ក្លិប​កំពូល​អាស៊ី​អាគ្នេយ៍ ២០២៦-២០២៧ ASEAN CLUB CHAMPIONSHIP CUP 2026/27 ។

តារាងចំណាត់ថ្នាក់ពូល B

តារាងចំណាត់ថ្នាក់ពូល A

សូមរំឮកថា កាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រុមព្រះខ័នរាជាស្វាយរៀង របស់កម្ពុជា បានយកឈ្នះលើក្រុម Port FC របស់ថៃ ក្នុងលទ្ធផល ៤-១ សម្រាប់ជំនួបពូល B មុខអ្នកគាំទ្រជាង១ម៉ឺននាក់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

អត្ថបទពាក់ព័ន្ធ៖ Shopee Cup៖ Martins Júnior ជាប់ជាកីឡាករល្អ ស្របពេលស្វាយរៀង ឈ្នះ Port FC ឈរលេខ៤ក្នុងពូល B – សារព័ត៌មានត្រយង – Troryorng Media

គួរ​បញ្ជាក់ថា ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន ASEAN Club Championship ​រៀបចំ​ឡើង​ ២​លើក​មក ​ឆ្នាំ​២០០៣ ជើង​ឯក​​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី។

បន្ទាប់​មកនៅ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

ឈាន​ដល់ រដូវ​កាល​​ឆ្នាំ២០២៤-២៥ Buriram United របស់ថៃ ​បាន​ក្លាយជាម្ចាស់​ជើងឯក ក្រោយ​យក​ឈ្នះ Cong An Hanoi របស់​វៀតណាម ដោយ​បាល់កាត់​សេចក្ដី ១១ម៉ែត្រ បន្ទាប់​ពី​ស្មើ​គ្នា​ ៥ទល់​និង៥ សរុប​ទាំង ២ជើង។

ចុង​ក្រោយនៅ​រដូវ​កាល​ឆ្នាំ២០២៥-២៦ ក្រុ​របស់​ថៃ Buriram United បាន​គ្រង់​ជើង​ឯក​ជាលើ​ទី២ ក្រោយ​យក​ឈ្នះ Selangor F.C. របស់​ម៉ាឡេស៊ី ក្នុង​លទ្ធផល សរុប​ទាំង ២ជើង ៣ទល់និង១ នៅ​ទឹក​ដី​របស់​ខ្លួន៕

Share.