ក្រោមក្រសែភ្នែកអ្នកគាំទ្រកម្ពុជា ជាង ១ម៉ឺននាក់ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ពិតជាធ្វើបានល្អ ដោយយកឈ្នះលើកក្រុម Port FC របស់ថៃ ក្នុងលទ្ធផល ៤-១ ប្រកួតទី២ វគ្គជម្រុះពូល B នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup) 2026/27 កាលពីថ្ងៃទី១៩ វិច្ឆិកា ២០២៦។

សម្រាប់ជ័យជម្នះ ៤ទល់និង១ ដ៏ល្អរបស់ស្វាយរៀង រកបានដោយកីឡាករ មិន រតន: ១គ្រាប់នៅនាទីទី១៤ មុនកីឡាករសញ្ញាតិប្រេស៊ីល Martins Júnior បន្ថែមគ្រាប់ទី២ នៅនាទីទី៤៣។
ឈានដល់វគ្គទី២ ខ្សែប្រយុទ្ធកំពុងឡើងជើង Tiago Alves រកបាន ១គ្រាប់ទៀត ដែលជាគ្រាប់ទី៣ លុះដល់នាទីទី៧៧ Kwame Peprah ទទួលបានឪកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់បន្ថែមទៀត មុនពេល Port FC តាមបាន ១គ្រាប់វិញនៅម៉ោងបន្ថែម ៩០+១ ដោយរក្សាលទ្ធផល ៤-១ ចប់ការប្រកួត។




ក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធសញ្ញាតិប្រេស៊ីល Martins Júnior ត្រូវបានជម្រើសរើសជាប់ជាកីឡាករល្អប្រចាំការប្រកួត។ រូបគេថែមទាំង។ ជុំវិញលទ្ធផលនេះ ទាំងគ្រូបង្វឹក លោក McConkey និងកូនក្រុមរបស់លោក ពិតជាស័ក្តិសមនិងឈ្នះ ពោលកូនក្រុមលេងបានល្អទាំងការគ្រប់គ្រងបាល់ និងពេលបាត់បាល់ជាដើម។

កម្មវិធីប្រកួតបន្តរបស់ព្រះខ័នរាជស្វាយរៀង ជម្រុះក្នុងពូល B៖
- ថ្ងៃទី៨ តុលា ២០២៦៖ Johor (ម៉ាឡេស៊ី) ៦-០ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- ថ្ងៃទី១៩ វិច្ឆិកា ២០២៦៖ ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ៤-១ Port FC (ថៃ)
- ថ្ងៃទី១០ ធ្នូ ២០២៦៖ Công An Hà Nội (វៀតណាម) ជួបជាមួយ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- ថ្ងៃទី១៧ ធ្នូ ២០២៦៖ ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ជួបជាមួយ Lion City Sailors (សិង្ហបុរី)
- ថ្ងៃទី២៥ កុម្ភ: ២០២៧៖ ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ជួបជាមួយ Persib (ឥណ្ឌូណេស៊ី)
- ថ្ងៃទី១ មេសា ២០២៧៖ Shan United (មីយ៉ាន់ម៉ា) ជួបជាមួយ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
ឆ្លងកាត់ការប្រកួត ២ មកនេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពូល B។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship រៀបចំឡើង ២លើកមក ឆ្នាំ២០០៣ ជើងឯកក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
បន្ទាប់មកនៅឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ឈានដល់ រដូវកាលឆ្នាំ២០២៤-២៥ Buriram United របស់ថៃ បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះ Cong An Hanoi របស់វៀតណាម ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ៥ទល់និង៥ សរុបទាំង ២ជើង។
ចុងក្រោយនៅរដូវកាលឆ្នាំ២០២៥-២៦ ក្រុរបស់ថៃ Buriram United បានគ្រង់ជើងឯកជាលើទី២ ក្រោយយកឈ្នះ Selangor F.C. របស់ម៉ាឡេស៊ី ក្នុងលទ្ធផល សរុបទាំង ២ជើង ៣ទល់និង១ នៅទឹកដីរបស់ខ្លួន៕


