កីឡាករជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានផ្លាស់ទៅចូលរួមក្លិបបាល់ទះ Đồng Nai នៅប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតពានជើងឯកបាល់ទះថ្នាក់ឆ្នាំ២០២៦។

សមាសភាពក្រុមចូលរួម មានចំនួន៨ក្រុម ដោយចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦។

ខាងក្រោមនេះគឺសមាជិកទាំងអស់របស់ក្លិបបាល់ទះ Đồng Nai ដោយក្នុងនោះមានកីឡាករបរទេសចំនួន ២នាក់៖

គួរដឹងថា សួន ចាន់ណារ៉ូ គឺជាកីឡាករបាល់ទះរបស់កម្ពុជាទី៣ហើយ ផ្លាស់ទៅប្រកបអាជីពនៅវៀតណាមបន្ទាប់ពីកីឡាករ គួន ម៉ុម លេងឲ្យក្រុមបាល់ទះ Ha Noi និងចាន់ វាសនា របស់ក្រុមបាល់ទះ TP.HCM កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ៕

Share.