ការប្រកួត​ពាន​រង្វាន់​លីគទី២កម្ពុជា (Cambodian League 2) រដូវកាល ២០២៦/២៧ នឹងចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាង​មុខ​នេះ ខណៈគ្រូបង្វឹកនៃក្លិបចំនួន៥ ខាងក្រោមនេះ នឹងត្រៀមដឹកនាំក្រុមធ្វើដំណើរក្នុងបេសកម្មប្រកួតចាប់ពីចុងសប្តាហ៍នេះតទៅ។

អត្ថបទពាក់ព័ន្ធ៖ ព័ត៌មានសំខាន់ៗ ត្រូវដឹងមុនពាន​រង្វាន់​លីគទី២ កម្ពុជា ចាប់​ផ្ដើម​ចុង​សប្ដាហ៍នេះ! – សារព័ត៌មានត្រយង – Troryorng Media

ខាងក្រោមនេះជាឈ្មោះគ្រូបង្វឹកនៃក្លិបទាំង៥រូបនៅលីគទី២កម្ពុជា ៖

  • ទី១) លោក ម៉ែន ពិភព គ្រូបង្វឹករបស់ក្លិបបាល់ទាត់ឈើតុំ ពោធិ៍សាត់ អេហ្វស៊ី (Chheu Tom Pursat FC)
  • ទី២) លោក Yuto Shimizu ជនជាតិជប៉ុន គ្រូបង្វឹករបស់ក្លិបបាល់ទាត់កណ្ដាល យូណៃធីត (Kandal United FC)
  • ទី៣) លោក កែវ សុផល គ្រូបង្វឹកក្លិបបាល់ទាត់ឡាយអិនឃីង អេហ្វស៊ី (Lion King FC)
  • ទី៤) លោក សុក វាសនា គ្រូបង្វឹកក្លិបាល់ទាត់ភ្នំពេញ ស៊ីធី អេហ្វស៊ី (Phnom Penh City FC)
  • ទី៥) លោក PYATETSKIY KORNEEV NIKITA ជនជាតិអេស៉្បាញ គ្រូបង្វឹករបស់ក្លិបបាល់ទាត់សៀមរាប យូណៃធីត (Siem Reap United FC)

អត្ថបទពាក់ព័ន្ធ៖ មកស្គាល់កីឡដ្ឋានដែលក្លិបទាំង៥ នឹងប្រើប្រាស់សម្រាប់ពានលីគលំដាប់ទី២កម្ពុជា រដូវកាល ២០២៦-២៧ – សារព័ត៌មានត្រយង – Troryorng Media

ក្លិបបាល់ទាត់ទាំង ៥ ដែលចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ និងកៅអីឡើងទៅលីគកំពូលកម្ពុជា រួមមាន៖

  • ភ្នំពេញ ស៊ីធី អេហ្វស៊ី (Phnom Penh City FC)
  • សៀមរាប យូណៃធីត (Siem Reap United FC)
  • ឡាយអិនឃីង អេហ្វស៊ី (Lion King FC)
  • ឈើតុំ ពោធិ៍សាត់ អេហ្វស៊ី (Chheu Tom Pursat FC)
  • កណ្ដាល យូណៃធីត (Kandal United FC)

កម្មវិធីប្រកួតសប្តាហ៍ទី១

​ចំពោះរូបមន្តប្រកួត និងលក្ខខណ្ឌ ដោយ​យោងតាមបទប្បញ្ញត្តិនៃការប្រកួតរដូវកាល ២០២៦/២៧ រូបមន្តនៃការប្រកួតមានដូចខាងក្រោម៖

  • ទម្រង់វិលជុំ ៤ ជុំ ក្រុមទាំង ៥ ត្រូវប្រកួតវិលជុំសន្សំពិន្ទុក្នុងដី និងក្រៅដីចំនួន ៤ ជុំ ដែលស្មើនឹង ១៦ ប្រកួតក្នុងមួយក្រុម ពេញមួយរដូវកាល។
  • ក្រុមជើងឯក (ចំណាត់ថ្នាក់លេខ ១) នឹងទទួលបានសិទ្ធិឡើងទៅប្រកួតនៅលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៧/២៨ ដោយស្វ័យប្រវត្តិ ក្នុងលក្ខខណ្ឌក្លិបទទួលបានអាជ្ញាបណ្ណក្លិបជាតិ (National Club License)។
  • ក្រុមចំណាត់ថ្នាក់លេខ ២ ត្រូវប្រកួតជម្រុះ Play-off ចំនួន ២ ជើង (ក្នុងដី និងក្រៅដី) ជាមួយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់បាតតារាងនៃលីគកំពូលកម្ពុជា រដូវកាល ២០២៦/២៧ ដើម្បីដណ្ដើមកៅអីឡើងទៅលេងលីគកំពូល។
  • ករណីពិសេសលើអាជ្ញាបណ្ណក្លិប ប្រសិនបើក្រុមបាតតារាងលីគកំពូលមិនមានអាជ្ញាបណ្ណ ក្រុមលេខ ២ នៃលីគទី២ (ដែលមានអាជ្ញាបណ្ណ) នឹងឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ ប្រសិនបើក្រុមជើងឯក និងក្រុមលេខ ២ នៅលីគទី២ មិនមានអាជ្ញាបណ្ណ សិទ្ធិនេះនឹងត្រូវផ្ទេរជូនក្រុមចំណាត់ថ្នាក់លេខ ៣ ដែលមានអាជ្ញាបណ្ណជំនួសវិញ

គួរ​បញ្ជាក់ថា សម្រាប់​ប្រាក់​រង្វាន់ នៃការប្រកួត​ពាន​រង្វាន់​លីគទី២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៦/២៧ ក្រុមជើងឯក ទទួលបាន ១២ លានរៀល (ពាន​មួយ) ក្រុមជើងឯករង ទទួលបាន ៤ លានរៀល៕

Share.