នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ាក់ បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការថា កីឡាករសមាជិកជម្រើសជាតិអ៊ីរ៉ាក់ បានចូលរួមចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ Pfizer Inc គ្រប់ៗគ្នា មុនចូលជុំរុំហ្វឹកហាត់នៅ Basra Governorate។
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ស្ថិតក្នុងពូលC នៃវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី ក្នុងពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2022 FIFA World Cup ជាមួយបារ៉ែន អ៊ីរ៉ង់ ហុងកុង និងកម្ពុជា។ ប្រកួតដែលសេសសល់ក្នុងពូលនេះនឹងធ្វើនៅប្រទេសបារ៉ែន អំឡុងខែមិថុនា ខាងមុខ។