រុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ (២៤កុម្ភៈ) បន្ទាប់ពីការប្រកាសសង្គ្រាមដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
មនុស្សប្រហែល 100,000 នាក់បានរត់ភៀសខ្លួន ដោយសារការផ្ទុះ និងការបាញ់កាំភ្លើងបានកក្រើកទីក្រុងធំៗ។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28123508/Screen-Shot-2022-02-25-at-10.35.45-1024x538.png)
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ជនជាតិអ៊ុយក្រែន 137 នាក់ ទាំងបុគ្គលិកយោធា និងជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងថ្ងៃដំបូង។ មន្ត្រីអាមេរិកនិងអ៊ុយក្រែននិយាយថា រុស្ស៊ីមានបំណងដណ្តើមយករដ្ឋធានី គៀវ និងផ្តួលរំលំរដ្ឋាភិបាល។
ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានរឹបអូសយកអតីតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ភាគខាងជើងនៃរដ្ឋធានី គៀវ តាមបណ្តោយផ្លូវខ្លីបំផុតទៅកាន់រដ្ឋធានីពីប្រទេសបេឡារុស្ស ជាកន្លែងដែលទីក្រុងម៉ូស្គូបានរៀបចំកងទ័ព។
ប្រធានាធិបតី Volodymyr Zelensky បានប្តេជ្ញាកាលពីថ្ងៃសុក្រថា នឹងស្នាក់នៅក្នុងទីក្រុង Kyiv ទោះបីជារុស្ស៊ីកំណត់គាត់ថាជា “គោលដៅទី 1” ក៏ដោយ៕
![](https://cdn.troryorng.com/wp-content/uploads/2022/02/28123507/Russia1-1024x637.jpeg)
ប្រភព៖ CNA News