វ៉ាស៊ីនតោន៖ នៅថ្ងៃទី៨ ខែមីនា (ម៉ោងនៅអាមេរិក) ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថារបស់លោកស្តីពីវិបត្តិអ៊ុយក្រែនពីសេតវិមានថា សហរដ្ឋអាមេរិកកំពុងហាមឃាត់ការនាំចូលប្រភពធនធានថាមពលពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានទីភ្នាក់ងាររុស្ស៊ី RUSSIAN NEWS AGENCY។

ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងថា «ថ្ងៃនេះខ្ញុំកំពុងប្រកាសថា សហរដ្ឋអាមេរិកកំពុងផ្តោតលើការផ្ដាច់សរសៃឈាមដ៏សំខាន់នៃសេដ្ឋកិច្ចរបស់រុស្ស៊ី»។ លោកថា «យើងកំពុងហាមឃាត់រាល់ការនាំចូលប្រេង និងថាមពល​ឧស្ម័នរបស់រុស្ស៊ី។ នោះមានន័យថា ប្រេងរុស្ស៊ីនឹងលែងត្រូវបានទទួលយកនៅក្នុងកំពង់ផែរបស់សហរដ្ឋអាមេរិក​ទៀតហើយ។ ប្រជាជនអាមេរិកនឹងដោះស្រាយនូវការវាយប្រហារដ៏ខ្លាំងក្លាមួយទៀតចំពោះសង្រ្គាមរបស់លោកពូទីន»។

ដោយឡែក លោក Biden ថា សហរដ្ឋអាមេរិកនឹងធ្វើការផ្លាស់ប្តូរជាឯកតោភាគី ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមិនព្រមចូលរួមក្នុងការហាមឃាត់ការនាំចូលធនធានថាមពលពីរុស្ស៊ីនោះទេ។

គួររំលឹកថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មលើរុស្សី ចាប់តាំងពីការលុកលុយរបស់រុស្សី លើអ៊ុយក្រែន ដោយផ្ដោតការដាក់ទណ្ឌកម្មលើប្រព័ន្ធហិរញ្ញវត្ថុលើឥស្សរជនរុស្សី និង​ លោក វ្លាឌីមៀ ពូទីនជាដើម។

ជាមួយគ្នា​ រដ្ឋមន្រ្តីថាមពលរបស់ប្រទេសរុស្សីក៏បានចេញមកព្រមានកាលពីម្សិលម៉ិញនេះថា រុស្សីនឹងដាក់ទណ្ឌកម្មមិនឲ្យមានការនាំចេញឧស្ម័នទៅបណ្ដាលោកខាងលិច ជាការសងសឹកវិញ បើសិនជា លោកខាងលិចនៅតែបន្ដដាក់ទណ្ឌកម្មលើប្រទេសរបស់ខ្លួន៕

ប្រភព​៖ Russian News Agency

Telegram-Troryorng
Share.