យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចេញផ្សាយនៅថ្ងៃទី ២៥ នេះថា ប្រអប់ខ្មៅទី២ របស់យន្ដហោះ China Eastern ដែលធ្លាក់នៅជិតទីក្រុងវូចូវកាលពីថ្ងៃច័ន្ទ មិនទាន់រកឃើញនៅឡើយ។

មុននេះបន្តិច CAAC News ដែលគ្រប់គ្រងដោយនិយតករអាកាសចរណ៍របស់ប្រទេសចិន បានបង្ហោះថា ប្រអប់ខ្មៅទី២ របស់យន្ដហោះ China Eastern Airline ត្រូវបានរកឃើញហើយ ប៉ុន្ដែបង្ហោះដំណឹងនេះមិនបានប៉ុន្មានផង ព័ត៌មានដែលថារកឃើញប្រអប់ខ្មៅទី២ ត្រូវបានលុបចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនទៅវិញ។

ក្រុមការងារស្វែងរក បានខិតខំប្រឹងប្រែងមកដល់ថ្ងៃទី៤ហើយ ខណៈដែលអាកាសធាតុបានថមថយទៅវិញ ដោយក្រុមការងារបានផ្ដោតសំខាន់លើការរុករកប្រអបខ្មៅទី២ របស់យន្ដហោះ។ ពួកគេលើកឡើងថា ប្រអប់ខ្មៅទី១ ដែលរកឃើញកាលពីថ្ងៃម្សិលម៉ិញគឺជា ឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្ដហោះ ហើយឥលូវវាបានបញ្ជូនទៅទីក្រុងប៉េកាំងដើម្បីស៊ើបអង្កេតបន្ដ។

ដោយឡែកក្រុមជួយសង្រ្គោះ បាននឹងកំពុងរុករកនៅតំបន់ភ្នំ នៅតំបន់ Guangxi ភាគខាងត្បូងប្រទេសចិនជាបន្ដ ដើម្បីស្វែងរកអ្នករស់រានមានជីវិតបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង។ រហូតមកដល់ពេលនេះ គេនៅតែមិនទាន់បានប្រកាសថាមានអ្នកស្លាប់នៅឡើយ ហើយក្រុមជួយសង្រ្គោះនឹងបេ្ដជ្ញាបន្ដរកជនរងគ្រោះឲ្យបានឆាប់រហ័ស៕

ចុចអាន៖ រកឃើញប្រអប់ខ្មៅរបស់យន្ដហោះ China Eastern Airline ដែលធ្លា.ក់ភាគនិរតីប្រទេសចិន

ចុចអាន៖ មិនទាន់រកឃើញអ្នកនៅរស់ទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅចិន

ចុចអាន៖ ប្រធានាធិបតីចិន អំពាវនាវឲ្យខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រានមានជីវិតពីឧប្បត្តិហេតុធ្លាក់យន្ដហោះ China Eastern

ប្រភព៖ CNA

Telegram-Troryorng
Share.