មន្រ្តីសន្តិសុខជាន់ខ្ពស់របស់តែវ៉ាន់បាននិយាយនៅថ្ងៃទី ២៨ នេះថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និង រុស្សី ដែលមានប្រសិទ្ធភាពដកចេញពីរូបិយប័ណ្ណសកលអាចជាឱកាសសម្រាប់ប្រទេសចិនក្នុងការបង្កើនទម្រង់នៃរូបិយប័ណ្ណរបស់ខ្លួនជាមួយការប្រឈមនឹងប្រាក់ដុល្លាអាមេរិក។

រុស្សីបាននិយាយថា ខ្លួនកំពុងពឹងផ្អែកលើប្រទេសចិន ដើម្បីជួយខ្លួនទប់ទល់នឹងការវាយលុកដល់សេដ្ឋកិច្ចរបស់ខ្លួនពីទណ្ឌកម្មរបស់លោកខាងលិច ដោយនឹងប្រើប្រាស់ប្រាក់យ័នចិនពីទុនបំរុង ប្ដូរប្រាក់បរទេសបន្ទាប់ពីទណ្ឌកម្មបានរារាំងការចូលទៅកាន់ប្រាក់បំរុង ប្រាក់ដុល្លាអាមេរិក និង ប្រាក់អឺរ៉ូ របស់ខ្លួន។

ដោយមានសំណួរនៅក្នុងសភា អគ្គនាយកនៃការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក Chen Ming-tong បាននិយាយថា ប្រទេសចិនតែងតែចង់បានវិធីមួយដើម្បីទម្លាក់ការត្រួតត្រានៃប្រាក់ដុល្លាអាមេរិក ហើយសង្រ្គាមអាចបង្កើនការប្រើប្រាស់ប្រាក់យ័ន។

យ៉ាងណាម៉ិញលោក Chen បន្ដថា សង្រ្គាមនេះពិតជាអាចធ្វើឲ្យទំនាក់ទំនងចិន-អាមេរិក ប្រសើរឡើង ប្រសិនបើចិនជ្រើសរើសឈរជាមួយសហរដ្ឋអាមេរិកតាមរបៀបដូចគ្នាដែលចិនធ្លាប់បានចូលជើងជាមួយអាមេរិក បន្ទាបើពីមានការវាយប្រហារអាគារ ភ្លោះពាណិជ្ជកម្មអាមេរិក (World Trade Center) កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ដែលកាលនោះចិន ទទួលបានបំណងល្អអាមេរិក។

ជាមួយគ្នាទីក្រុងប៉េកាំងបានសម្ដែងការប្រឆាំងម្ដងហើយម្ដងទៀតចំពោះការដាក់ទណ្ឌកម្មលើប្រទេសរុស្សី ហើយទទូចថា ខ្លួននឹងរក្សាការផ្លាស់ប្ដូរសេដ្ឋកិច្ច និង ពាណិជ្ជកម្មធម្មតា។ ដោយប៉េកាំងបានបដិសេធថ្កោលទោសសកម្មភាពរបស់ទីក្រុងមូស្គូក្នុងការវាយលុកអ៊ុយក្រែន ឬ ហៅវាថាជាការឈ្លានពាន។ ប៉ុន្ដែនៅពីក្រោយឆាក ប្រទេសចិនមានការព្រួយបារម្ភចំពោះក្រុមហ៊ុនរបស់ខ្លួនដែលកំពុងដំណើរការទណ្ឌកម្ម ហើយកំពុងជំរុញក្រុមហ៊ុនឲ្យដើរដោយប្រុងប្រយ័ត្នជាមួយនឹងការវិនិយោគនៅក្នុងប្រទេសរុស្សី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំទី២ និងជាអ្នកផ្ដល់ឧស្ម័នធំជាងគេទី៣ របស់ខ្លួន៕

ប្រភព៖ CNA

Telegram-Troryorng
Share.