បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ។
នេះជាសំណេររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច នៅព្រឹកថ្ងៃសុក្រនេះបន្ទាប់ពីមរណភាពរបស់ឯកឧត្តម ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើត របស់សម្ដេច។
ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងបោសសំអាតនៃរដ្ឋសភា បានទទួលមរណភាព ក្នុងជន្មានយុ៧២ឆ្នាំ ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ៕

