ទំនាស់សម្ដីគ្នា ឈានដល់អំពើហិង្សា ដោយម្ចាស់គោ វាយម្ចាស់ចម្ការពោតសន្លប់ នៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧:២០នាទី។ 

Telegram-Troryorng
https://t.me/troryorngmedia

ប្រភពពីសមត្ថកិច្ច ស្រុកកៀនស្វាយ ខេត្តកណ្ដាល  បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវជនសង្ស័យវាយឲ្យសន្លប់មានឈ្មោះ ពុធ ជា ភេទស្រីអាយុ៤៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។ ឯជនសង្ស័យ មានឈ្មោះ រស់ មករា ហៅតឿ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន)។

ចំពោះដំណើររឿង ប្រភពដដែល បានឲ្យដឹងទៀតថា នៅអំឡុងថ្ងៃកើតហេតុខាងលើនេះនាំ ជនរងគ្រោះកំពង់តែអង្គុយនៅលើម៉ូតូក្បែរចម្ការពោត ពេលនោះស្រាប់តែសត្វគោ របស់ជនសង្ស័យបានចូលក្នុងចម្ការពោត សុីផ្លែ និងដើមពោតរបស់ជនរងគ្រោះ ឃើញដូច្នេះ ជនរងគ្រោះ ក៏បានស្រែកហៅជនសង្ស័យជាម្ចាស់គោឱ្យមកដេញសត្វគោចេញពីចំការពោតរបស់ខ្លួន រួចជនរងគ្រោះ និងជនសង្ស័យក៏បានទាស់ពាក្យសំដីគ្នាខ្លាំងៗ ទៅវិញទៅមក ដោយទ្រាំមិនបានជនសង្ស័យក៏ស្ទុះទៅវាយជនរងគ្រោះពីក្រោយមួយដៃបណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូដួលទៅនឹងដី បន្ទាប់មកជនសង្ស័យក៏បានវាយទាត់ធាក់ជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះសន្លប់។ 

សមត្ថកិច្ច បានបន្ដទៀតថា ក្រោយពីវាយជនរងគ្រោះរួច រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំឈើទាល បន្ទាប់មមក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ក្រោយពីទទួលបណ្ដឹងកម្លាំងនគបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងហេតុដើម្បីតាមស្វែងរកជនសង្ស័យ តែរកពុំឃើញ។ 

ទាក់ទងនឹងករណីខាងលើនេះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

Share.