លោក សីហាស័ក្ដិ ភួងកេតកែវ បានបន្តប្រើយុទ្ធសាស្ត្រវោហារសាស្ត្រក្រឡិចក្រឡុច ដោយព្យាយាមទម្លាក់កំហុសមកលើកម្ពុជា និងប្រកែកដោះសាជុំវិញសមត្ថកិច្ចរបស់គណៈកម្មការ។
Browsing: UNCLOS
សហភាពអឺរ៉ុបស្វាគមន៍យ៉ាងកក់ក្តៅចំពោះកម្ពុជា ក្នុងការចូលរួមគាំទ្រការប្តេជ្ញាចិត្តសកល ប្រឆាំងនឹងការយកកម្រៃផ្លូវសមុទ្រខុសច្បាប់
ដំណើរការផ្សះផ្សាជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ ជុំវិញបញ្ហាព្រំដែនសមុទ្រ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានគ្រោងថានឹងបញ្ចប់ជាស្ថាពរនៅត្រឹមចុងខែឧសភា ឬខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរត្រូវឆ្លងកាត់ជំនួបប្រជុំជាបន្តបន្ទាប់សរុបចំនួន ៧ លើក ជាមួយគណៈកម្មការផ្សះផ្សាអន្តរជាតិ។
ការចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំជាប្រវត្តិសាស្ត្រនៅសិង្ហបុរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មិនត្រឹមតែជាការបើកទំព័រថ្មីនៃវិវាទដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីវោហាសាស្ត្រ និងជំហរផ្ទុយគ្នា៖ កម្ពុជាបន្តផ្ញើសេចក្តីសង្ឃឹមលើច្បាប់អន្តរជាតិ ខណៈថៃនៅតែប្រកាន់យកជំហរទ្វេភាគីនិយម និងព្យាយាមបោះដែនកំណត់សមត្ថកិច្ចលើគណៈកម្មការអន្តរជាតិ។
ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងប្រទេសសិង្ហបុរី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា បានថ្លែងសេចក្តីថ្លែងការណ៍បើកដោយបានលើកឡើងយ៉ាងច្បាស់អំពីគោលបំណងចម្បងៗចំនួន ៣ របស់កម្ពុជា ក្នុងគោលដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី និងទាមទារផលប្រយោជន៍ស្របច្បាប់ជូនប្រជាជាតិទាំងពីរ។
នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៦។
