សិល្បៈអន្តរជាតិ៖ បច្ចុប្បន្នក្រុមចម្រៀងស្រីកូរ៉េ NewJeans បានកើនប្រជាប្រិយភាពខ្លាំងរហូតឈរនៅលំដាប់ជួរមុខ។ ក្រុមចម្រៀងដែលមានសមាជិក៥រូបនេះ មិនត្រឹមតែច្រៀងពីរោះ រាំបានស្អាតនោះទេ រីឯការសម្ដែងរបស់ពួកគេក៏ពូកែណាស់ដែរ ជាពិសេសគឺសមាជិកដ៏ស្រស់សោភាគឺ Minji តែម្ដង។ ពិតណាស់តារាកូរ៉េភាគច្រើនត្រូវបានគេដាក់បន្ទុកថាស្អាតព្រោះតែចុងកាំបិតពេទ្យទើបស្អាត ប៉ុន្តែសម្រាប់ Minji មិនដូច្នោះឡើយព្រោះរូបភាពបិតកាតសិស្សថ្នាក់មធ្យម និងរូបភាពពេល Audition របស់តារារូបនេះ បង្ហាញថាMinji ស្អាតតាំងពីកំណើត មិនបានឆ្លងកាត់ការវះកាត់កែច្នៃអ្វីនោះឡើយ ប៉ុន្តែកន្លែងដែលមើលទៅមានការផ្លាស់ប្ដូរខ្លះៗនោះអាចមកពីការតុបតែង Make up ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគាំទ្រជនជាតិកូរ៉េបានបញ្ចេញមតិ…